មណ្ឌលគិរី៖ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុក កែវសីមា ខេត្តមណ្ឌលគិរី និងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានបង្ក្រាបម៉ូតូកែច្នៃដឹកជញ្ជូនផលអនុផលព្រៃឈើចំនួន ០៣គ្រឿង នៅចំណុចភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ដឹកឈើសុក្រមចំនួន០៣ដុំ(ម្ចាស់គេចខ្លួន)។
បច្ចុប្បន្នវត្ថុតាងប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើកែវសីមាចាត់ការបន្ត។