ភ្នំពេញ៖ ព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ នៅសាលប្រជុំ Video Conference បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើផ្សព្វផ្សាយ និងណែនាំជំនាញការងារកសាងកម្លាំង កងរាជអាវុធហត្ថ ដោយអញ្ជើញចូលរួមពីលោក ឧត្តមសេនីយ៍ស្នងការរង នាយការិយាល័យ នាយផ្នែករដ្ឋបាល ជំនាញបុគ្គលិកកងអន្តរាគមន៍កងវរសេនាតូច សាលាទាំង២ និងជំនាញបុគ្គលិក កងរាជអាវុធហត្ថ រាជធានី ខេត្តដោយមានភ្ជាប់តាមរយៈ Video Conference ទៅគ្រប់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី-ខេត្តទាំង ២៥។