កំពង់ឆ្នាំង៖ ព្រឹកថ្ងៃសុក្រ ទី០៥ ខែមីនា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌល ហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ លោកឧត្តមសេនីយ៍ ឯក សេង សុង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូអញ្ជើញចុះពិនិត្យវាយតម្លៃការងារ ជីកចាក់ និងឈូសពង្រាបដីទីលានបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ដោយមានការចូលរួមពី លោកបណ្ឌិត គីម កែវមុនីរ័ត្ន អគ្គនាយករង នៃអគ្គនាយកដ្ឋានថវិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ឧត្តមសេនីយ៍ទោ ស្រី ថាវរិទ្ធ អនុប្រធានអង្គភាពលទ្ធកម្ម ក្រសួងការពារជាតិ និងប្រតិភូអមដំណើរជាច្រើនរូបទៀត។