ឧត្តរមានជ័យ ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានអនុវត្តតាមបទបញ្ជា លោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការបង្ករបង្កើនផល ដាំដុះចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់នៅតាមអង្គភាព ដើម្បីកាត់បន្ថយការហូបបន្លែ ត្រី សាច់ដែលមានសារធាតុគីមី និងដើម្បីលើកស្ទួយការហូបចុកប្រចាំថ្ងៃ ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។
ជាក់ស្តែងនៅ ព្រឹកថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២១ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យបានប្រមូលផលត្រកួន សរុប = ១០៥គីឡូក្រាម។