រតនគិរី៖ ថ្ងៃសុក្រទី០៥ ខែមីនា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអណ្ដូងមាស ដឹកនាំដោយលោក វរសេនីយ៍ត្រី ហាក់ ប៊ុន្នី មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក និងកម្លាំងអាវុធហត្ថខេត្ត សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងជំនាញរដ្ឋបាលព្រៃឈើ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយព្រះរាជអាជ្ញារងសាលាដំបូងខេត្តរតនគិរី កម្លាំងបានចុះបង្រ្កាបបទល្មើសធនធានធម្មជាតិ (ឈើសក្រុម) ១៣ដុំ នៅភូមិកាក់ ឃុំតាឡាវ ស្រុកអណ្ដូងមាស ខេត្តរតនគិរី។
បច្ចុប្បន្ន មន្ត្រីជំនាញបានដឹកយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអណ្ដូងមាស។