បាត់ដំបង: នៅវេលាម៉ោង០៨ និង០០ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបើកកិច្ចប្រជុំត្រួត ពិនិត្យការងារ កងរាជអាវុធហត្ថ ប្រចាំខែកក្កដា និងទិសដៅខែសីហា ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណះ
មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង និងមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានក្រុង ស្រុក ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង ចំនួន ៨៤នាក់ ៕ ឆ្លៀតក្នុងឪកាសនោះដែរ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង ក៏បានបំពាក់ឋានន្តរសក្តិ ថ្នាក់ព្រិន្ទបាលឯក ដល់អាវុ់ធហត្ថនារី ចំនួន០៨នាក់ផងដែរ។