ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី៨ ខែមីនា ឆ្នាំ២០២១ នៅស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ លោកឧត្តមសេនីយ៍ត្រី ខៀវ រដ្ឋា ស្នងការរង តំណាងលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធរណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងការអនុវត្តន៍តួនាទី ភារកិច្ច ព្រមទាំងផ្សព្វផ្សាយពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកទី២ ដល់នាយទាហាន នាយទាហានរងចំណុះស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។