សូមថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២១ នាឱកាសដ៏ប្រពៃថ្លៃថ្លាប្រកបដោយក្តីសោមនស្សរីករាយ និងអំណរសាទរ យ៉ាងកក់ក្តៅជាទីបំផុត ទូលព្រះបង្គំយើងខ្ញុំសូមលំឱនកាយវាចាចិត្ត ឧទ្ទិសបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុសក្តិសិទ្ធក្នុងលោក ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ព្រះបារមីអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយ៉ានីគ្រប់ព្រះអង្គ សូមប្រោះព្រំព្រះរាជ សព្ទសាធុការពរជ័យបវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរ ថ្វាយចំពោះ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា មាន ព្រះរាជសុខភាពល្អបរិបូណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនារបស់ប្រជារាស្ត្រខ្មែរជាកូនចៅ ចៅទួត ជានិច្ចនិរន្តរ៍តរៀងទៅ៕
ក្រាបបង្គំទូលថ្វាយពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់