អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានបន្តអញ្ជើញចុះត្រួតពិនិត្យ និងរៀបចំទីកន្លែងនៅតាមបណ្តាឃុំ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ត្រៀមសម្រាប់ធ្វើចត្តាឡីស័ក។
ជាក់ស្តែងព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ បានចុះដល់ឃុំអង្គព្រះស្រែ និងបានឱ្យក្រុមការងារដឹកគ្រែ សម្ភារនានា បំពាក់នៅតាមបណ្តាឃុំទាំង១៦ នៅស្រុករមាសហែក ខេត្តស្វាយរៀង។