អហផទ៖ ចុងសប្តាហ៍នេះ ក្រោយពីចុះបំពេញបេសកកម្មតាមខេត្តរួចមក ខ្ញុំសូមលើកយកប្រធានបទមួយមកធ្វើបទបង្ហាញ គឺ “វិធានការផ្ទៃក្នុង៩ចំណុចរបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្អៃប្រទេស”។ កងរាជអាវុធហត្ថជាទ័ពជំនាញ មានតួនាទី ថែរក្សា ការពារសុវត្ថិភាព សន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ ពង្រឹងការអនុវត្តច្បាប់ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ក្រៅពីនេះចូលរួមចំណែកក្នុងកិច្ចការសង្គមផងដែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា តែងតែរំលឹកនិងណែនាំឱ្យយោធិននៃកងរាជអាវុធហត្ថគ្រប់រូប ធ្វើជាគំរូ ក្នុងនាមជាមន្ត្រីប្រតិបត្តិច្បាប់ ត្រូវគោរពច្បាប់ គោរពវិន័យ មានសីលធម៌ វិជ្ជាជីវៈល្អ គោរពតាមបទបញ្ជា ឋានានុក្រមកងទ័ព ជាពិសេសត្រូវគោរពសិទ្ធិសេរីភាពរបស់បុគ្គលគ្រប់រូប និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដោយមានឆន្ទៈម៉ោះម៉ុត អង់អាចក្លាហាន ហ៊ានពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិនិងមាតុភូមិ។ ជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បានដាក់ចេញវិធានការផ្ទៃក្នុងចំនួន៩ចំណុច ដើម្បីពង្រឹងការសាមគ្គីឯកភាពផ្ទៃក្នុង ទៅលើទស្សនៈ ជំហរ និងសកម្មភាពឱ្យស្របគ្នា។ បណ្តាប្រធាន មេបញ្ជាការនៃស្ថាប័ន អង្គភាពទូទាំងប្រទេសចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានផ្សព្វផ្សាយនូវវិធានការផ្ទៃក្នុងនេះដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថទាំងអស់របស់ខ្លួនរួចរាល់ហើយ។ វិធានការផ្ទៃក្នុងចំនួន៩ចំណុចនេះ មានដូចខាងក្រោម៖
អាវុធហត្ថគ្រប់រូបត្រូវបានទទួលការផ្សព្វផ្សាយស្តីពីវិធានការផ្ទៃក្នុង៩ចំណុចរបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
- Post author:Eng Hy
- Post published:August 13, 2016
- Post category:បញ្ជាដឹកនាំ