រតនគិរី៖ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី នៅវេលាម៉ោង ១២:៣០នាទី ថ្ងៃទី0៦ ខែមីនា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកូនមុំ ដឹកនាំដោយលោក វរសេនីយ៍ត្រី រស់ វណ្ណា បានបង្ក្រាបករណីគ្រឿងញៀននៅចំណុចភូមិស្រែពកធំ ឃុំសិរីមង្គល ស្រុកកូនមុំខេត្តរតនគិរី ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។