You are currently viewing ឃុំទាំង១៦ នៃស្រុករមាសហែករៀបចំរួចរាល់សម្រាប់ទីតាំងធ្វើចត្តាឡីស័ក!

ឃុំទាំង១៦ នៃស្រុករមាសហែករៀបចំរួចរាល់សម្រាប់ទីតាំងធ្វើចត្តាឡីស័ក!

នៅតាមបណ្តាឃុំទាំង១៦ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង បានទទួលធ្វើចត្តាឡីស័ក ជាបន្តបន្ទាប់ ក្រោយពីការរៀបចំរួចរាល់ តាមការណែនាំ និងដឹកនាំផ្ទាល់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ស្របតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ការត្រៀមរៀបចំនេះ មានជាអាទិ៍ ទីតាំងនៅតាមឃុំទាំង១៦ នៃស្រុករមាសហែក គ្រែចំនួន៥០០គ្រែ ទឹក (ធុងទឹកចំណុះ៥០០០លីត្រចំនួន១៦ធុង) ភ្លើង កន្ទេល មុង ភួង ខ្នើយ តុកៅអី ការហូបចុក ការយាមកាមការពារសន្តិសុខ ទូរទស្សន៍ទំហំ៤២អ៊ីន១៦គ្រឿង ពេទ្យប្រចាំការ ។ល។

ក្នុងនាមកូនចៅរបស់សម្តេចតេជោ ហ៊ុន សែន មានការទទួលខុសត្រូវខ្ពស់ អនុវត្តម៉ឺងម៉ាត់រាល់បទបញ្ជា និងភារកិច្ចប្រគល់ជូន។

ឯកឧត្តម​នាយឧត្តមសេនីយ៍ សៅ សុខា បានចុះដឹកនាំដោយផ្ទាល់ ដោះស្រាយភ្លាមៗ ទិញសម្ភារៈ គ្រឿងបរិភោគ និងសាងសង់តាមតម្រូវការជាក់ស្តែង។

ថ្ងៃស្អែកក្រុមការងារព័ត៌មាន នឹងចុះយកព័ត៌មានដល់ទីកន្លែងនីមួយៗ ផ្សព្វផ្សាយបន្ត។ សូមគោរពអរគុណ។