កំពង់ឆ្នាំងៈ វេលាម៉ោង០១ និង៣០នាទី ឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វើការបង្ក្រាបបទល្មើសព្រៃឈើ០១លើក ស្ថិតនៅចំណុចភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានរៀបរាប់ប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាង មួយចំនួនរួមមានៈ
០១. រថយន្ត ចំនួន០១គ្រឿន
០២. ឈើប្រណិតប្រភេទក្រញូង ចំនួន១២០០គីឡូក្រាម ចំណែកជនសង្ស័យគឺត្រូវបានរថគេចខ្លួន។
បច្ចុប្បន្នកម្លាំងកំពុងស្វែងរកជនល្មើសយកមកផ្តន់ទារទោសតាមច្បាប់ ចំណែកវត្ថុតាងដែលកម្លាំងចាប់យក ត្រូវបានប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនីតិវិធី។