You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ បានប្រារព្ធពិធីអបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ បានប្រារព្ធពិធីអបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី

ឧត្ដរមានជ័យ៖ ព្រឹកថ្ងៃចន្ទ ទី៨ ខែមីនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ បានរៀបចំពិធី អបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ និងដោយមានការអញ្ជើញចូលរួមពី លោក មេបញ្ជាការរង នាយសេធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុកក្នុងនោះអាវុធហត្ថនារី ៧នាក់។
ក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានមតិសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ អាវុធហត្ថនារីចំនួន ០៧នាក់ ក្នុងម្នាក់ទទួលបានថវិកា ១៦០,០០០រៀល។