You are currently viewing ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំខែកុម្ភៈ

ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំខែកុម្ភៈ

បាត់ដំបង៖ រសៀលថ្ងៃចន្ទ ទី០៨ ខែមីនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង បានរៀបចំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែកុម្ភៈ និងទិសដៅបន្តខែមីនា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយមានការអញ្ចើញចូលរួម លោក មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុកផងដែរ។
បន្ទាប់ពីកិច្ចប្រជុំដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា លោកមេបញ្ជាការ បានឧបត្ថម្ភថវិកាដល់អាវុធហត្ថនារីចំនួន ១៧ នាក់ ដោយក្នុងម្នាក់ៗទទួលបាន ១១៥,០០០រៀលផងដែរ។