កំពង់ស្ពឺៈ វេលាម៉ោង១៦ និង០០នាទី ឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការសហការ ជាមួយខណ្ឌរដ្ឋបាលព្រៃឈើផ្នែកបសេដ្ឋ បង្ក្រាបបទល្មើសព្រៃឈើ០១លើក ស្ថិតនៅចំណុច ភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
បើតាមសំដីភ្នាក់ងារ GRK News ប្រចាំខេត្តកំពង់ស្ពឺបាន ឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាង មួយចំនួនរួមមានៈ
០១. រថយន្ត ចំនួន០១គ្រឿន
០២. ឈើប្រណិតប្រភេទម្រិញ ចំនួន៣០ដុំ ចំណែកជនសង្ស័យគឺត្រូវបានរថគេចខ្លួន។
បច្ចុប្បន្នកម្លាំងកំពុងស្វែងរកជនល្មើសយកមកផ្តន់ទារទោសតាមច្បាប់ ចំណែកវត្ថុតាងដែលកម្លាំងចាប់យក ត្រូវបានប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើរក្សាទុក ដើម្បីចាត់ការបន្តតាមនីតិវិធី។