You are currently viewing វរសេនីយ៍ឯក ម៉ៅ រ៉ាន្នី ប្រជុំផ្សព្វផ្សាយការចាក់វ៉ាក់សាំងបង្ការជំងឺកូវិត-១៩!

វរសេនីយ៍ឯក ម៉ៅ រ៉ាន្នី ប្រជុំផ្សព្វផ្សាយការចាក់វ៉ាក់សាំងបង្ការជំងឺកូវិត-១៩!

ក្រចេះ ៖ ថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២0២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ និងចែកប័ណ្ណសម្គាល់សម្រាប់ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវិត-១៩ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្តក្រចេះ។ ពិធិផ្សព្វផ្សាយនេះក្រោមអធិបតីភាពលោក វរសេនីយ៍ឯក ម៉ៅ រ៉ាន្នី មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ និងមានការអញ្ជើញចូលរួមពី មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ នាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។