ព្រះសីហនុ៖ ព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាព និងណែនាំដល់កម្លាំងកងរាជអាវុធហត្ថខេត្ត ដែលប្រចាំការ ឈរជើងតាមគោលដៅធ្វើចត្តាឡីស័ក ចំនួន០៣ទីតាំង ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ តាមដានយកចិត្តទុកដាក់ បំពេញតួនាទីភារកិច្ចឲ្យបានល្អប្រសើរ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលទីតាំងទាំង៣រួមមាន សណ្ឋាគារនិងកាស៊ីណូ ជីងប៉ី១ ជីងប៉ី កួយជូ ជីងប៉ី ព័រអ៉ី ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។