You are currently viewing រយៈពេលពីរថ្ងៃ ថ្ងៃទី១០-១១ ខែមីនា មាននាយ នាយរងអាវុធហត្ថចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី២ ជិត ៣,០០០នាក់

រយៈពេលពីរថ្ងៃ ថ្ងៃទី១០-១១ ខែមីនា មាននាយ នាយរងអាវុធហត្ថចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី២ ជិត ៣,០០០នាក់

ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើពិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី២ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ការចាក់វ៉ាក់សាំងនេះប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ហើយរយៈពេលពីរថ្ងៃ គឺថ្ងៃទី១០-១១ ខែមីនា ឆ្នាំ២០២១ មាននាយ នាយរងអាវុធហត្ថជិត ៣,០០០នាក់ បានអញ្ជើញមកទទួលការចាក់វ៉ាក់សាំង។