You are currently viewing អាវុធហត្ថខេត្តព្រះសីហនុ ទទួលអំណោយពីសប្បុរសជន!

អាវុធហត្ថខេត្តព្រះសីហនុ ទទួលអំណោយពីសប្បុរសជន!

ព្រះសីហនុ៖ ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ លោក វរសេនីយ៍ទោ អ៊ិត ជីវី ប្រធានមន្ទីររដ្ឋបាលនិងហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តព្រះសីហនុ តំណាងឲ្យ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទទួលជួបលោក អ៊ី ឈុនលាង ( Yi Chun Liang) ម្ចាស់សណ្ឋាគារ ៥២០ (ឆ្នេរអូរត្រេះ) ក្រុងព្រះសីហនុ ដែលបាននាំយកនូវអំណោយសប្បុរសធម៌ ឧបត្ថម្ភជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ រួមមាន: ទឹកបរិសុទ្ធចំនួន១០០កេស, មី ចំនួន ២០កេសធំ, ទឹកអាកុល ២០ពីដុង, ទឹកសម្លាប់មេរោគ ចំនួន៥០ពីដុង សម្រាប់យកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ចំពោះមុខ ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតជាសកលកូវីដ-១៩។