ស្វាយរៀង៖ ថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹកនាំមន្រ្តីក្រោមឱវាទ ចូលរួមក្នុងពិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី១ ដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ នៅតំបន់ប្រតិបត្តិការសឹករងស្វាយរៀង។ ការចាក់វ៉ាក់សាំងនេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។