You are currently viewing ថវិកាជាង ៣៣ លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសព នាយអាវុធហត្ថ!

ថវិកាជាង ៣៣ លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសព នាយអាវុធហត្ថ!

កណ្តាល៖ ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល លោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្តាល តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៣៣,៦៩៩,៥០០រៀល និងគ្រឿងឧបគោគបរិភោគមួយចំនួន ជូនគ្រួសារសព លោក អនុសេនីយ៍ត្រី គឹម ច័ន្ទគ្រឹស្នា ជំនួយការ ការិយាល័យបំភ័ន្តអក្ខរៈ កងរាជអាវុធហត្ថ ខេត្តកណ្ដាល ដែលបានទទួល មរណភាពកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ។ ក្នុងឱកាសនោះដែរលោក ឧត្តមសេនីយ៍ មេបញ្ជាការបានឲ្យដឹងថានេះសបញ្ជាក់ឲ្យឃើញពីទឹកចិត្ត និងការស្រឡាញ់ របស់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងប្រទេស ក្នុងការចូលរួមចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមក។ ហើយថវិកាទាំងអស់នេះគឺបានមកពីការបរិច្ចាគដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌ របស់ ឯកឧត្តម លោកជំទាវ អស់ លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងរាជធានី-ខេត្ត និងសប្បុរសជន ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន។ តំណាងគ្រួសារសពក៏បានថ្លែងអំណរអរគុណ ចំពោះទឹកចិត្ត និងការលះបង់ របស់ លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងប្រទេស និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធ ក្នុងលោក តាមជួយបីបាច់ថែរក្សា ប្រោសព្រំប្រសិទ្ធិពរជ័យ និងទទួលបាននូវពុទ្ធពរ ទាំង ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។