រាជធានីភ្នំពេញៈ នៅវេលាម៉ោង១២ និង០០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់ ជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន ស្ថិតនៅចំណុចក្រុម០៧ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
បើតាមប្រភពពត៌មានពីភ្នាក់ងារ GRK News ប្រចាំរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះ ស្របពេលដែលកម្លាំងកងរាជអាវុធហត្ថកំពុងបំពេញបេសកកម្មល្បាតតាមផ្លូវ ក៏ប្រទះឃើញ ជនសង្ស័យ កំពុងចែកចាយនូវសារធាតុញៀន ភ្លាមៗនោះកម្លាំងក៏បានធ្វើការឃាត់ខ្លួនតែម្តង។
ភ្នាក់ងារដដែលបានបន្តឱ្យដឹងទៀតថា កម្លាំងកងរាជអាវុធហត្ថបានចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០៩កញ្ចប់
០២. ក្រដាស់ប្រាក់១០០ដុល្លាក្លែងក្លាយ ១៥ សន្លឹក
០៣. ក្រដាស់ប្រាក់ ១០ដុល្លារក្លែងក្លាយ ១១ សន្លឹក
០៤. ក្រដាស់ប្រាក់ ៥ ដុល្លារក្លែងក្លាយ ០៦ សន្លឹក
០៥. ទូរស័ព្ទដៃចំនួន ០៥គ្រឿង
០៦. កាបូបចំនួន២ និងសំភារៈមួយចំនួន។
ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរពត៌មានបន្ថែម និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕