ស្វាយរៀង៖ បន្ទាប់ពីពិធីប្រគល់រថយន្ត ម៉ូតូ និងសម្ភារៈពេទ្យសម្រាប់ដើម្បីចូលរួមប្រយុទ្ធនិងទប់ស្កាត់ជំងឺឆ្លងកូវីដ១៩រួចមក ឯកឧត្តម សៅ សុខា ប្រធានក្រុមការងារចុះជួយស្រុករមាសហែក ខេត្តស្វាយរៀង បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅមន្ទីរគណបក្សឃុំកំពង់ត្រាច និងនៅមណ្ឌលចត្តាឡីស័កំរិត២ថ្នាក់ខេត្ត ស្ថិតនៅភូមិក្រញូង ឃុំមុខដា (អតីតការិយាល័យកសិកម្មស្រុករមាសហែក ខេត្តស្វាយរៀង) ព្រមទាំងចុះត្រួតពិនិតទីតាំងធ្វើចត្តាឡីស័កនៅក្នុងឃុំអណ្តូរពោធិ៍ និងឃុំអង្គប្រស្រែ។