ភ្នំពេញ៖ ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅសាលប្រជុំ Video Conference បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងាររៀបចំពិធីរំលឹកខួបលើកទី៤៤ នៃទិវាចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត។ កិច្ចប្រជុំនេះត្រួតពិនិត្យលើវឌ្ឍនភាពការងារ ដែលបានធ្វើក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ កម្មវិធីការងារសម្រាប់ការរៀបចំពិធីខួបលើកទី៤៤ ពិភាក្សាលើគម្រោងប្លង់អគារមិត្តភាព ពិភាក្សាលើគម្រោងបន្តសាងសង់តំបន់X១៦ និងពិភាក្សាលើគម្រោងជំនួបរវាងរដ្ឋមន្រ្តីការពារជាតិទាំងពីរ កម្ពុជា-វៀតណាម។