ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ត្រី ហូរ សំបូរ នាយរងខុទ្ទកាល័យ តំណាង លោក ឧត្តមសេនីយ៍ទោ ខៀវ សាម៉េត នាយខុទ្ទកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានធ្វើការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការប្រយុទ្ធ ទប់ស្កាត់ជំងឺកូវីដ-១៩ ជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដោយបានមានមានការចូលរួមពីនាយរងខុទ្ទកាល័យ នាយផ្នែក និងជំនួយការ។