ស្វាយរៀង៖ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង លោក ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការង កងរាជអាវុធហត្ថខេត្ត ដឹកនាំប្រជុំផ្សព្វផ្សាយស្ដីពីច្បាប់ និងលិខិតបទដ្ឋានគតិយុតពាក់ព័ន្ធ និងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការចូលរួមពីសំណាក់លោក លោកស្រី មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ និងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកជាច្រើនរូបទៀត។