សៀមរាប៖ រសៀលថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប លោក វរសេនីយ៍ត្រី ឃុំ ឡាញ់ ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុតពាក់ព័ន្ធ និងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដោយមានការចូលរួមពីសំណាក់ នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ និងមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុង-ស្រុក មេបញ្ជាការកងអនុសេនាតូចអន្តរាគម៍ ដើម្បីផ្សព្វផ្សាយបន្តជូនដល់ នាយទាហាន នាយទាហានរង ដែលចំណុះឱ្យមន្ទីរ និងតាមបណ្តាក្រុង/ស្រុក នៃកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីឱ្យយល់ដឹងអំពីច្បាប់នេះ។