កំពត៖ នៅវេលាម៉ោង ១១ និង២៥ នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ កម្លាំងការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពត បានឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចភូមិត្រពាំងបឹង ឃុំត្រមែង ស្រុកឈូក ខេត្តកំពតតាមពាក្យបណ្តឹងរបស់ឈ្មោះ ង៉ែត ចំរើន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរនាយកក្រុមហ៊ុនដ្រាហ្គន មានទីលំនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពីបទរំលោភលើទំនុកចិត្ត កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្រុមហ៊ុនដ្រាហ្គន ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើសខេត្តកំពតចាត់ការតាមនីតិវិធី។