ត្បូងឃ្មុំ៖ នៅវេលាម៉ោង ៦:១៥ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន នៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តរតនគីរី សហការជាមួយកងរាជអាវុធហត្ថក្រុងសួង ដឹកនាំដោយ លោក វរសេនីយ៍ត្រី ងួន ចាន់អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៣៣ ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ចេញដោយលោក ប៊ុន ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ផាន់ សុភ័ក្ត្រ ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិ៦១២ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ពីបទចាត់ចែងឱ្យប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
បច្ចុប្បន្នកម្លាំងជំនាញកំពុងអនុវត្តតាមនីតិវិធី។