រតនគិរី៖ ថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរីបានប្រគល់អំណោយជូនដល់កងវរសេនាតូចលេខ២ ចំណុះតំបន់ប្រតិបត្តិការសឹករងរតនគីរី អំណោយមានអង្ករចំនួន៤បេ, ទឹកត្រីចំនួន ២០យួរ, ទឹកស៊ីអ៊ីវចំនួន ២០យួរ, មីចំនួន ៤០កេស និងប៊ីចេងចំនួន ៥០គីឡូក្រាម។