You are currently viewing ឧត្តមសេនីយ៍ត្រី សិទ្ធិ ទស្សី អញ្ជើញផ្សព្វផ្សាយស្ដីពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩

ឧត្តមសេនីយ៍ត្រី សិទ្ធិ ទស្សី អញ្ជើញផ្សព្វផ្សាយស្ដីពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩

 

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ទស្សី ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ បានធ្វើការប្រជុំផ្សព្វផ្សាយស្ដីពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដល់នាយ នាយរងអាវុធហត្ថចំណុះស្នងការដ្ឋាន។