កែប៖ ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប លោក វរសេនីយ៍ឯក អ៊ុក រិទ្ធិស័ក មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកែប បានធ្វើការប្រជុំផ្សព្វផ្សាយស្ដីពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដល់នាយ នាយរងអាវុធហត្ថចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត។