កំពង់ចាម៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម ព្រឹកថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១ លោក វរសេនីយ៍ទោ សៅ សារិទ្ធិ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដល់នាយ នាយរងអាវុធហត្ថចំណុះបញ្ជាការដ្ឋាន និងនៅតាមមូលដ្ឋានក្រុង/ស្រុកផងដែរ។