ក្រចេះៈ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺនសម្រាប់ ឆមាសទី២ ឆ្នាំ២០១៦ ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តក្រចេះ ដែលមកពីមន្ទីរ ការិយាល័យ
មូលដ្ឋានកងរាជអាវុធហត្ថតាមបណ្តា ក្រុង-ស្រុក និងស្នាក់ការសន្តិសុខ ចំនួន ៣៦ នាក់ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានក្រុង ស្រុក ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ ជាច្រើនរូបផងដែរ៕ សូមបញ្ជាក់ថាការសិក្សានេះមានរយះពេល ១៨ ថ្ងៃ គឺគិតចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ដល់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ ។
