ព្រះសីហនុ៖ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ លោក វរសេនីយ៍ទោ អ៊ិត ជីវី ប្រធានមន្ទីររដ្ឋបាលនិងហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តព្រះសីហនុ តំណាងឲ្យ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចូលរួមបច្ច័យបុណ្យសពកូនស្រីបង្កើតរបស់ លោកអនុសេនីយ៍ទោ ពៅ ប៊ុនធឿន ជំនួយការស្នាក់ការសន្តិសុខទំនប់រលក ទឹកប្រាក់ចំនួន ៤,៨៥០,០០០រៀល។
