កំពង់ចាមៈ កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃឈរ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ដែលជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន ស្ថិតនៅចំណុច ភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
បើតាមប្រភពពត៌មានពីភ្នាក់ងារ GRK News ប្រចាំខេត្តកំពង់ចាម បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះ រួមមានឈ្មោះៈ
០១. ជួន ផាន់នី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដូនដី ឃុំជ្រែវៀន ស្រុកព្រៃឈរ កំពង់ចាម
០២. យូរ សុះ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចាម មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលចំបក់ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម
០៣. ថន ស្រីម៉ី ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម
០៤. សេង ដា ភេទប្រុស អាយុ៣៦ឆ្នាំទីលំនៅមិនពិតប្រាកដ។
ភ្នាក់ងារដដែលបានបន្តឱ្យដឹងទៀតថា កម្លាំងកងរាជអាវុធហត្ថបានចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ១៨កញ្ចប់ ដែលមានទម្ងន់ ១០២.៦៣ក្រាម
០២. ម៉ូតូចំនួន ០១គ្រឿង
០៣. ទូរស័ព្ទដៃចំនួន ០២គ្រឿង
ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីសាកសួរពត៌មានបន្ថែម និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕