You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងត្រង់ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធជាមួយ ករណីបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងត្រង់ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធជាមួយ ករណីបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ

កំពង់ចាមៈ វេលាម៉ោង០០ និង១០នាទី ឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងត្រង់ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធជាមួយករណីបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ស្ថិតនៅចំណុចភូមិព្រែកសង្កែកើត ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

បើតាមប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះ មានឈ្មោះ បឿន សុខណេង ភេទប្រុស អាយុ២៦ ឆ្នាំ មានទីលំនៅភូមិព្រែកសង្កែកើត ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា ការឃាត់ខ្លួននេះធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ដែលរស់នៅភូមិ-ឃុំ កើតហេតុខាងលើ ដែលបានប្រកាន់ទៅលើជនសង្ស័យ ថាបានដុតផ្ទះរបស់ ខ្លួនអស់ចំនួន០២ខ្នង កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង២០ និង៣០នាទី កន្លងទៅ ស្ថិតនៅភូមិ ព្រែកសង្កែកើត ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បន្ថែមពីនេះទៀតជនសង្ស័យខាងលើនេះ តែងតែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុង មូលដ្ឋាននោះផងដែរ។

ក្រោយពីបានធ្វើការសាកសួររួចមក ជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាបានធ្វើដូចពាក្យសំដី ចោទប្រកាន់ របស់ជនរងគ្រោះពិតប្រាកដមែន។

ជនសង្ស័យ ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីសាកសួរពត៌មានបន្ថែម និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕
ប៥