កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឣញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបំប៉នជំនាញ កងរាជឣាវុធហត្ថលើកទី១ ឆ្នាំ២០២១ និងចែកម៉ាស់ដល់មន្ទីរជំនាញ មូលដ្ឋានក្រុង/ស្រុក ស្នាក់ការសន្តិសុខ ដើម្បីចែកជូននាយទាហាន នាយទហានរង មានភារកិច្ចចុះប្រតិបត្តិការការពារ រក្សាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋតាមមូលដ្ឋានជាប្រចាំ។