រាជធានីភ្នំពេញៈ វេលាម៉ោង១១ និង៥០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១៣នាក់ ដែលជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន និងករណីកាច់សោរ ក ម៉ូតូកន្លងមក ស្ថិតនៅចំណុច ដីឡូត៍ទុកចោល ផ្លូវ៤៧២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
បើតាមប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះ គឺជាមុខសញ្ញាកាច់សោរ ក ម៉ូតូ និងលួច យ៉ាងសកកម្ម ដែលកម្លាំងកងរាជអាវុធហត្ថទទួលបានពត៌មាន និងបានធ្វើការតាមដាន សកម្មភាព របស់ពួកគេជាយូរមកហើយ លុះដល់ថ្ងៃកើតហេតុ ទើបកម្លាំងមានឱកាស ក្នុងការឃាត់ខ្លួន។
មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាងពីជនសង្ស័យ មួយចំនួនរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០៧កញ្ចប់
០២. ទូរស័ព្ទដៃចំនួន ០៣គ្រឿង
០៣. ដាវចំនួន ០៣ដើម
០៤. ដែកមុទស្រួចចំនួន ០២ដើម
០១. ជញ្ជីងថ្លឹងចំនួន ០១គ្រឿង
០៦. សម្ភារៈវេចខ្ចប់ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន។
ជនសង្ស័យ ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរពត៌មានបន្ថែម និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕