យោងស្មារតីអង្គប្រជុំថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស។ ព្រឹកថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកណ្តាលលោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង តំណាង លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងច្បាប់ស្តីពីការដាក់ប្រទេសជាតិក្នុងភាពអាសន្ន(តាមរយៈប្រព័ន្ធបញ្ជូនសារ និងសម្លេងវីដេអូហ្សូម) ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថត្ត និងតាមបណ្តាមូលដ្ឋានក្រុង-ស្រុក។