You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានសហការ បង្ក្រាបបទល្មើសនេសាទ

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានសហការ បង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំងៈ វេលាម៉ោង ០៨ និង០០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានសហការជាមួយ ខណ្ឌរដ្ឋបាលជលផល ធ្វើការបង្ក្រាបបទល្មើសនេសាទ ០១លើក ស្ថិតនៅចំណុច ភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

បើតាមប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងថា កម្លាំងបានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីការប្រព្រឹត្តបទល្មើសនេះរួមមានៈ
០១. លូស្បៃមុង ០៩មាត់លូ
០២. របាំងព្រួលស្បៃមុង ៤៥០ម៉ែត្រ
០៣. បង្គោលចំរុះ ៩០ដើម
០៤. កូនត្រីចំរុះ ១០០គីឡូក្រាម

ជនសង្ស័យ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង កំពុងស្វែងរក ដើម្បីយកមកផ្តន់ទារទោសតាមច្បាប់ ចំណែកវត្ថុតាងដែលត្រូវកម្លាំងធ្វើការចាប់យក បានប្រគល់ជូនខណ្ឌរដ្ឋបាលជលផល ដើម្បីចាត់ការបន្តតាមនីតិវិធី៕
f1

f2

f3