បាត់ដំបង៖ ព្រឹកថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង លោក វរសេនីយ៍ឯក កាន ផល្លា មេបញ្ជាការរងទទួលការងារទំនាក់ទំនងកិច្ចការសាធារណៈ តំណាងលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមប្រជុំផ្សព្វផ្សាយ ស្តីពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ សមាសភាពអញ្ជើញចូលរួម នាយរងសេនាធិការ ប្រធានមន្ទីរ មេបញ្ជាការក្រុង/ស្រុក។