You are currently viewing នាយ នាយរងអាវុធហត្ថខេត្តកំពង់ធំ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក លោក អនុសេនីយ៍ទោ សាន់ ថា

នាយ នាយរងអាវុធហត្ថខេត្តកំពង់ធំ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក លោក អនុសេនីយ៍ទោ សាន់ ថា

កំពង់ធំ៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី យិត សាអឿន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ តំណាងលោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំមន្រ្តីក្រោមឱវាទអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក អនុសេនីយ៍ទោ សាន់ ថា ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកតាំងគោក ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្នុងឱកាសនោះលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការរង បាននាំយកបច្ច័យមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ចំនួន១០,៣០៥,០០០រៀល ការចូលរួមរំលែកទុក្ខរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ចំនួន ៨០០,០០០រៀល និងបច្ច័យចូលរួមរំលែកទុក្ខរបស់មន្ទីរពន្ធដាខេត្តកំពង់ធំចំនួន ២,៣០០,០០០រៀល សរុបចំនួន ១៣.៤០៥.០០០រៀល ប្រគល់ជូនដល់ក្រុមគ្រួសារសពដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដោយឡែក ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយក នាយកដ្ឋានពន្ធដា បានចូលបច័យបុណ្យសពចំនួន ២០,០០០ដុល្លារ ផងដែរ។