ភ្នំពេញៈ កម្លាំងកងរាជអាវុធហត្ថតែងតែយកចិត្តទុកដាក់ ក្នុងការសិក្សានូវយុទ្ធសាស្ត្រថ្មីៗ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសផ្សេងៗ ដែលអាច នឹងកើតមានឡើង នៅក្នុងសង្គមជាយថាហេតុ ជាក់ស្តែងទាំងនេះជាទិដ្ឋភាព ដែលកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក និងខណ្ឌសែនសុខ កំពុងធ្វើការហ្វឹកហ្វឺនមេរៀន បច្ចេកទេស ក្នុងការ ចាប់ជនសង្ស័យដែលមានអាវុធក្នុងដៃ និងហ្វឹកហ្វឺនអំពីលំហាត់របៀបជួរទ័ព។