កំពង់ឆ្នាំង៖ នៅមជ្ឈមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២១ លោក វរសេនីយ៍ទោ ម៉ម សឹង្ហា ប្រធានមន្ទីរ ទំនាក់ទំនងកិច្ចការសាធារណៈ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) បានធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដល់សិក្ខាកាមវគ្គ៤៤។