You are currently viewing វរសេនីយ៍ទោ សោម ពុទ្ធតារា ផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩

វរសេនីយ៍ទោ សោម ពុទ្ធតារា ផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩

កំពង់ស្ពឺ៖ ព្រឹកថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១នេះ នៅមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឱរ៉ាល់ លោក វរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានធ្វើការផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដល់នាយ នាយរងអាវុធហត្ថស្រុក។ ក្នុងឱកាសនោះដែរ លោក មេបញ្ជាការ ក៏បានចែកម៉ាស់ និងអាល់កុល ដល់នាយទាហាន នាយទាហានរងក្នុងម្នាក់ៗទទួលបានម៉ាស់ចំនួន ១២០ និងទឹកអាល់កុល ០១ដប។