You are currently viewing ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩

ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩

ក្រចេះ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ បានរៀបចំប្រជុំផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការប្រយុទ្ធ ទប់ស្កាត់ជំងឺកូវីដ១៩ ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តក្រចេះ។
ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថក្រចេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់អស់ មេបញ្ជាការរង នាយ នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។