You are currently viewing Application GRK News របស់កងរាជអាវុធហត្ថ បានដំឡើងនូវមុខងារថ្មីៗចំនួន០៥មុខងារ

Application GRK News របស់កងរាជអាវុធហត្ថ បានដំឡើងនូវមុខងារថ្មីៗចំនួន០៥មុខងារ

ភ្នំពេញៈ ភ្នាក់ងារ GRK News របស់កងរាជអាវុធហត្ថ មានកិត្តិយស សូមជម្រាបដំណឹងជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧញ្ញា លោក លោកស្រី អ្នកនាង កញ្ញា ទាំងអស់ ដែលបាននឹងកំពុងប្រើប្រាស់ Application GRK News អោយបានជ្រាបថា Application GRK News របស់កងរាជអាវុធហត្ថ បានដំឡើងនូវមុខងារថ្មីៗមួយចំនួនរួមមានៈ

០១. ទូរទស្សន៍ ផ្សាយបន្តផ្ទាល់ចំនួន ០៩ប៉ុស្ត៍
០២. កម្រងច្បាប់
០៣. កាមេរ៉ាសុវត្ថិភាព ចរាចរណ៍
០៤. ផែនទីនាំផ្លូវ
០៥. លេខទូរស័ព្ទសង្គ្រោះបន្ទាន់ និងកម្លាំងកងរាជអាវុធហត្ថតាមមូលដ្ឋានរាជធានីភ្នំពេញ។

អាស្រ័យហេតុនេះ សូម សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧញ្ញា លោក លោកស្រី អ្នកនាង កញ្ញា ទាំងអស់ សូមចូលទៅ Update Application GRK News នៅក្នុង APP Store សំរាប់អ្នកដែលប្រើប្រាស់ប្រតិបត្តិការ IOS និង Play Store សំរាប់អ្នកដែលប្រើប្រាស់ប្រតិបត្តិការ Android ដើម្បីទទួលបាននូវមុខងារបន្ថែមថ្មីៗនេះ។

ភ្នាក់ងារ GRK News របស់កងរាជអាវុធហត្ថ នូវព្យាយាមបន្ត ខិតខំ ប្រឹងប្រែង បន្ថែមនូវ មុខងារថ្មីៗ ជូនសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧញ្ញា លោក លោកស្រី អ្នកនាង កញ្ញា ទាំងអស់ បន្តទៀត នៅពេលខាងមុខ។
សូមអគុណ.
ឋ១

ឋ២

ឋ៣

ឋ៤

ឋ៥