ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១នេះ នៅកងអនុសេនាធំចល័តទី២៧ (គោលដៅវិមានឈ្នះ ឈ្នះ) លោក អនុសេនីយ៍ត្រី នុត ចំរើន តំណាង លោក វរសេនីយ៍ទោ ប៊ិន ភ័ស្ត មេបញ្ជាការ កងអនុសេនាធំទី២៧ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រជុំផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការប្រយុទ្ធ ទប់ស្កាត់ជំងឺកូវីដ១៩ ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដល់នាយទាហាន នាយទាហានរង ក្រោមឱវាទ។